ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិត ម៉ាឡេស៊ីម្នាក់ ដែលឆ្លងជំងឹ COVID-19 បានទទួលមរណភាពហើយ

កូឡាឡាំពួរ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ថា នៅថ្ងៃអាទិត្យនេះ ម៉ាឡេស៊ី ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ ម្នាក់ទៀតហើយ ដែលនាំឲ្យអ្នកស្លាប់ ដោយសារជំងឺ COVID-19 នៅក្នុងប្រទេស កើនដល់០៩នាក់ ។

លោក Noor Hisham Abdullah អគ្គនាយកសុខាភិបាល បានថ្លែងថា អ្នកជំងឺ គឺជាវេជ្ជបណ្ឌិតម្នាក់ ដែលបានធ្វើដំណើរជាប្រវត្តិសាស្ត្រមួយទៅកាន់តួកគី ។

គាត់បាននិយាយថា ករណីនេះត្រូវបានសង្ស័យថា មានទំនាក់ទំនងទៅនឹង ការធ្វើដំណើរទៅកាន់បរទេស ហើយមិនបានធ្វើការជាមួយក្រុមជួរមុខ ឬធ្វើការជាក្រុមជាអ្នកជំងឺ ទាំងឡាយឡើយ ។

បុរសអាយុ៤៨ឆ្នាំ ជាពលរដ្ឋម៉ាឡេស៊ី ទី៨៩០ ដែលមានករណី ឆ្លងវីរុសកូរ៉ូណា នៅក្នុងប្រទេស ។

គាត់បាននិយាយថា បុរសនេះបានធ្វើតេស្ត រកឃើញថាមានផលវិជ្ជមាននៃជំងឹ COVID-19 កាលពីថ្ងៃទី១៨ មីនា និងមានជំនួយដល់ផ្លូវដង្ហើមមួយថ្ងៃមុន ពេលសុខភាពគាត់បានដុនដាបកាន់តែខ្លំាង ។

គាត់បានបញ្ជាក់ថា “អ្នកជំងឺត្រូវបានប្រកាសការស្លាប់ នៅវេលាម៉ោង១០និង៣៣នាទីព្រឹក ថ្ងៃទី២២ ខែមីនានេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top