ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន សុខចិត្តដោះលែងអ្នកទោស ប្រមាណជាង ៧០០នាក់ ស្របពេលមាន ករណីផ្ទុះជំងឺកូវីដ១៩ កាន់តែខ្លាំង

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ថា ប្រភពជាច្រើន បាន និយាយកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរ អាហ្វហ្គានីស្ថាន បានប្រកាសដោះលែងអ្នកទោសវគ្គ ដំបូង១០.០០០នាក់ ដោយមានការបញ្ជាផ្ទាល់ ពីប្រធានាធិបតី ក្នុងគោលបំណងទប់ស្កាត់ ការឆ្លងរាលដាល ការឆ្លងជំងឺCOVID-19 ។

លោក Mohammad Aslam Kohistani មន្ត្រីសាលាខេត្ត បានប្រាប់ដល់ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ថា សរុបមានមនុស្សចំនួន ៧៦នាក់ត្រូវបានដោះលែង កាលពីព្រឹកថ្ងៃចន្ទ ពីពន្ធនាគារខេត្ត នៅភាគខាងជើងខេត្ត Baghlan ។

អ្នកទោស៧៥នាក់ផ្សេងទៀត ត្រូវបានដោះលែង នៅខេត្តជិតគ្នា គឺខេត្ត Balkh នៅក្នុងអំឡុងពេលដូចគ្នា ។ អភិបាលរងខេត្ត លោក Mohammd Bashir Tawhidi បានថ្លែងដូច្នេះ ។

នៅភាគខាងលិចខេត្ត Herat ជាខេត្តដែលរងគ្រោះខ្លាំង ដោយជាប់ព្រំដែននឹងប្រទេសអ៊ីរ៉ង់ ហើយមនុស្ស៥០០នាក់ ត្រូវបានដោះលែង កាលពីព្រឹកថ្ងៃចន្ទ លោក Abdul Qaum Rahimi អភិបាលខេត្ត បានប្រាប់ដល់ស៊ិនហួ ។

លោក Rahimi បានថ្លែងថា “លោកប្រធានាធិបតី Mohammad Ashraf Ghani បានប្រកាសដាក់ចេញនូវអនុក្រិត្យ មួយកាល ពីសប្តាហ៍មុន ដោយនឹងធ្វើការដោះលែងអ្នកទោស១០.០០០នាក់ពីពន្ធនាគារ នៅក្នុងខេត្តចំនួន៣៤ ក្នុងរយៈពេល១០ថ្ងៃ ។ អនុក្រិត្យនេះ មានបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា នៅក្នុងពន្ធនាគារ ។ អ្នកទោស៥០០នាក់ ត្រូវបានដោះលែង នៅថ្ងៃនេះ នៅខេត្ត Herat និងអ្នកទោសជាច្រើននាក់ទៀត នឹងត្រូវដោះលែងឲ្យមានសេរីភាពក្នុងពេលឆាប់ៗនេះ” ។

គិតត្រឹមរសៀលថ្ងៃចន្ទ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ត្រូវបានគេ បញ្ជាក់ថា មាន១៤៥ករណីនៃអ្នកឆ្លងជំងឺ COVID-19 ហើយក្នុងចំណោម អ្នកឆ្លងទំាងនោះ មាន៣នាក់ បានស្លាប់ និង៥នាក់បានជាសះពីជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×