ព័ត៌មានអន្តរជាតិ

Brexitត្រឡប់មកតុ ពិភាក្សាវិញ ក្រោយផ្អាក អស់មួយខែ

ទីក្រុងឡុង ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៤ ខែមេសានេះបានឲ្យដឹងថា កិច្ចប្រជុំជាផ្លូវការ សម្រាប់Brexitក្រោយការសម្រាក អស់រយៈពេលជិត១ខែ ត្រូវបានធ្វើឡើងវិញហើយ នាថ្ងៃពុធនេះ។

អ្នកតំណាង ជាន់ខ្ពស់ មកពីរដ្ឋាភិបាល អង់គ្លេស និងទីក្រុងប៊្រូស៊ែល បានធ្វើការទំនាក់ទំនងគ្នាបានម្តង កាលពីពាក់កណ្តាលខែមិនា។ សម្រាប់ភាគីអង់គ្លេស នៅតែបង្ហាញបំណងក្នុងការចាកចេញ ពីប្លុកអ៊ឺរ៉ុបមិនឲ្យក្រោយថ្ងៃទី៣១ ខែធ្នូឡើយ។ កិច្ចពិភាក្សាដែលនឹងត្រូវធ្វើឡើង នៅថ្ងៃពុធនេះផងដែរក៏ មានគោលបំណងសំខាន់ដើម្បីរកវិធី នៃការជួយសង្គ្រោះការចរចា ផែនការBrexit នៅចំពោះមុខការរំខាន ដែលបណ្តាលមកពី វីរុសកូវីដ១៩។

ផ្ទាំងពាណិជ្ជកម្ម

តាមការអះអាង កិច្ចជំនួបគ្នា៣លើក នឹងគួរតែត្រូវបានធ្វើឡើងរួចរាល់ប្រសិន បើមិនមានការខកខានមួយ ខែនេះទេនោះ។ ដូច្នេះមានន័យថាភាគីទាំងសងខាង នឹងត្រូវជួបគ្នាសាជាថ្មី ដើម្បីស្តាប់សំណើររបស់ពួកគេរៀងខ្លួនម្តងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top