ព័ត៌មានអន្តរជាតិ

មេដឹកនាំចិន នៅតែបន្តមានដឹកនាំ កិច្ចប្រជុំជាទៀងទាត់មួយ ដើម្បីគ្រប់គ្រង និងការពារកូវីដ១៩

បរទេស ៖ គិតមកត្រឹមថ្ងៃសុក្រ កាលពីចុងសប្តាហ៍កន្លងមក លោកXi អគ្គលេខាធិការបក្សកុម្មុយនីសចិន CPC បានដឹកនាំកិច្ចប្រជុំជាទៀងទាត់មួយ ដើម្បីកិច្ចការងារការពារ និងគ្រប់គ្រង ទៅនឹងបញ្ហាជំងឺ រាតត្បាត វិរុសកូរ៉ូណា ។

ជាកិច្ចប្រជុំ ដោយការិយាល័យ កិច្ចការនយោបាយ នៃគណកម្មការកណ្តាល នៃបក្សកុម្មុយនីសចិន ដោយបានលើកយកប្រធាន បទសំខាន់បំផុត ក្នុងការសិក្សាកាន់តែស៊ីជម្រៅ អំពីស្ថានភាព សេដ្ឋកិច្ចបច្ចុប្បន្ន និងក៏ដូចជាការត្រៀមខ្លួន ដើម្បីការងារនេះផងដែរ។

គួរឲ្យដឹងដែរថា កិច្ចប្រជុំនេះបានធ្វើឡើងពីរថ្ងៃ បន្ទាប់ពី លោកXi បានធ្វើជាអធិបតី នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ របស់គណៈកម្មាធិការកណ្តាលCPC ផងដែរស្តីពីការឆ្លើយតប នៃការរាតត្បាត និងស្ថានភាពសេដ្ឋកិច្ច ។

ជាលទ្ធផលកិច្ចប្រជុំ កាលពីថ្ងៃសុក្រ បានចង្អុលបង្ហាញថា ខណៈដែលសន្ទុះវិជ្ជមាន នៃការឆ្លើយតប នៃការរាតត្បាត របស់ប្រទេសចិន ប៉ុន្តែកិច្ចការមួយចំនួន នៅតែមាននៅឡើយ ដែលទាមទារឱ្យមានវិធានការ ត្រួតពិនិត្យជាប្រចាំ និងពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារប្រឆាំង នឹងការឆ្លងនិងករណី នាំចូលជំងឺផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

To Top