ព័ត៌មានអន្តរជាតិ

ខ្មាន់កាំភ្លើងពាក់ឯកសណ្ឋាន ជាប៉ូលីសបាញ់ រះស្លាប់១៦នាក់នៅកាណាដា

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃចន្ទទី២០ខែមេសានេះបានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដែលបានស្លៀកពាក់ជាប៉ូលីសបាន ធ្វើការបាញ់សម្លាប់មនុស្សសរុបដល់ទៅ១៦នាក់រួមមទាំង ស្ត្រីជាប៉ូលីសម្នាក់ផងដែរ នៅក្នុងខេត្តNova Scotiaនៃ ប្រទេសកាណាដា។

ហេតុការណ៍បាញ់សម្លាប់រង្គាល នេះបានអូសបន្លាយអស់រយៈពេល១២ម៉ោងមុនការបញ្ចប់ទៅដោយការប្រដេញរថយន្តរវាងប៉ូលីសនិងឧក្រិដ្ឋជនហើយជាលទ្ធផលខ្មាន់កាំភ្លើងបានបាត់បង់ជីវិតក្នុងហេតុការណ៍នោះផង។អ្នកស្រុកនៅក្បែរកន្លែងកើតហេតុត្រូវបានប្រកាសឲ្យរក្សាខ្លួននៅក្នុងផ្ទះភ្លាមៗក្រោយហេតុការណ៍បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍។

យោងតាមការក្រុមប៉ូលីសបានអះអាង ថាខ្មាន់កាំភ្លើងបានប្រើប្រាស់រថយន្តប៉ូលីសនិងបាញ់សម្លាប់ មនុស្សនៅច្រើនទីតាំងក្នុងខេត្តNova Scotiaនេះដែលនេះមានន័យថាតួលេខនៃអ្នកស្លាប់អាចនឹងកើនឡើង។ មកដល់ពេលនេះប៉ូលីសនៅមិនទាន់បានផ្តល់ព័ត៌មាន លំអិតពីរបៀបដែលខ្មាន់កាំភ្លើងនេះបានបាត់បង់ជីវិតនៅឡើយ ទេហើយក៏មិនអាចទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដ នៅពីក្រោយហេតុការណ៍នេះដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top