ព័ត៌មានអន្តរជាតិ

ជប៉ុន​ ចេញការតវ៉ា​ ចំពោះការបញ្ជូននាវាចិន​ ចូលដែនទឹកជិតកោះ​ Senkaku

តូក្យូ៖​ រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi បានធ្វើការតវ៉ាប្រឆាំង នឹងការបញ្ជូននាវារដ្ឋាភិបាលចិន​ ចូលទៅក្នុងដែនទឹក របស់ជប៉ុននៅជិតកោះ Senkaku នៅសមុទ្រចិនខាងកើត។

កប៉ាល់ចិនបានចូលលុកលុយ ក្នុងដែនទឹកក្បែរប្រជុំកោះ​ ដែលគ្រប់គ្រងដោយ ជប៉ុនចំនួន ៧ លើកក្នុងឆ្នាំនេះ​ កាលពីថ្ងៃសុក្រសប្តាហ៍មុន​ នៅពេលនាវាឆ្មាំសមុទ្រចំនួន ៤ គ្រឿងបានធ្វើដំណើរឆ្លងកាត់តំបន់ នោះអស់រយៈពេលប្រហែល ៩០ នាទីមុនពេលចាកចេញ​ ប្រទេសចិនហៅកូនកោះតាវយូ​ ហើយទាមទារវាថាជារបស់ខ្លួន។

លោក Motegi បានលើកឡើងពីបញ្ហានេះក្នុងពេលនិយាយទូរស័ព្ទពេលល្ងាចជាមួយសមភាគីចិន​ លោកវ៉ាង​ យី​ ព្រមទាំងបានសម្តែងការព្រួយបារម្ភជុំវិញការបង្កើតស្រុករបស់ប្រទេសចិន​ ដើម្បីគ្រប់គ្រងប្រជុំកោះផារ៉ាសែល​ និងកោះស្ព្រែតលី​ នៅសមុទ្រចិនខាងត្បូង​ ដែលជាប្រធានបទនៃជម្លោះទឹកដីជាមួយប្រទេសជិតខាង៕ដោយ​ ឈូក​ បូរ៉ា

To Top