តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណបយោធា ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃពុធ នៅក្នុងការផ្លាស់ប្តូរមួយ ដែលប្រាកដថា នឹងបង្កើនភាពតានតឹង ជាមួយសហរដ្ឋអាមេរិក ដែលកំពុងប្រយ័ត្នប្រយែង ពីសមត្ថភាពមីស៊ីលអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មាន សាធារណៈរដ្ឋឥស្លាម បានចុះផ្សាយថា ផ្កាយរណប Noor ដែលត្រូវបានពិពណ៌នាថា ជាផ្កាយរណបពហុមុខងារ ក៏ត្រូវបានប្រើសម្រាប់ការពារផងដែរ ត្រូវបានគេដាក់នៅក្នុងគន្លង ៤២៥ គីឡូម៉ែត្រពីលើផែនដី។
ប្រភពបានឲ្យដឹងថា ផ្កាយរណបនេះ ត្រូវបានបាញ់បង្ហោះ ដោយទីភ្នាក់ងារបដិវត្តឥស្លាម ហៅកាត់ ឬ IRGC នៅលើរ៉ុក្កែត ៣ដំណាក់កាលពីបន្ទះបាញ់បង្ហោះ នៅតំបន់វាលខ្សាច់មួយ នៅភាគកណ្តាលប្រទេសអ៊ីរ៉ង់៕ ដោយ៖ ឈូក បូរ៉ា