ព័ត៌មានអន្តរជាតិ

ហុងកុង រុះរើគណៈរដ្ឋមន្រ្តី ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ

ហុងកុង ៖ មេដឹកនាំហុងកុង លោកស្រី Carrie Lam បានឲ្យដឹងថា ប្រទេសចិន បានយល់ព្រមលើការរុះរើ គណៈរដ្ឋមន្រ្តីរបស់លោកស្រី ដើម្បីជួយជំរុញសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ-១៩ ។

ការតែងតាំងមន្ត្រីធំ ៗ ចំនួន ៥ រូបនេះក៏បានធ្វើឡើងក្នុងពេល ដែលហុងកុង កំពុងតែចុះចាញ់នឹងការអះអាង ជាថ្មីរបស់ចិន អំពីយុត្តាធិការពេញលេញ របស់ខ្លួនលើទឹកដី ពាក់កណ្តាលស្វយ័ត មួយនេះ ប៉ុន្តែនាយកប្រតិបត្តិរូបនេះ បានសង្កត់ធ្ងន់ថា ការរុះរើនេះមិនទាក់ទងនឹង នយោបាយនោះទេ។

លោកស្រី បានប្រាប់ក្រុមអ្នកយកព័ត៌មានថា“ ខ្ញុំអាចនិយាយ ដោយមិនស្ទាក់ស្ទើរថា ការរុះរើមន្រ្តីសំខាន់ គឺមិនទាក់ទងនឹងការអត្ថាធិប្បាយ របស់ការិយាល័យពីររបស់ចិន ឬសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាល នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទេ”៕

To Top