បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី២៣ ខែមេសានេះបានឲ្យដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADB បានសម្រេចចិត្តផ្តល់ ប្រាក់កម្ចីទំហំ ១,៥ ពាន់ប៊ីលានដុល្លារ អាមេរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសឥណ្ឌូនេស៊ី ក្នុងការទប់ស្កាត់ហានិភ័យ នៃវីរុសឆ្លងវីរុសថ្មីCOVID-១៩ ដែលកំពុងរីករាលដាលខ្លាំង ក្នុងប្រទេស។
ប្រាក់កម្ចីនេះ ត្រូវបានគេមើលឃើញថា នឹងអាចជួយដល់វិធានការហិរញ្ញវត្ថុ របស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃជំងឺរាតត្បាត ទៅលើវិស័យសុខភាព សាធារណៈជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ និងក៏ដូចជាវិស័យសេដ្ឋកិច្ចជាតិផងដែរ ។ ប្រាក់កម្ចីសម្រាប់ប្រទេសឥណ្ឌូនេស៊ី គឺជាផ្នែកមួយ នៃកញ្ចប់ជួយសង្គ្រោះ របស់ធនាគារអភិវឌ្ឍន៍ អាស៊ីចំនួន ២០ ពាន់ប៊ីលានដុល្លារអាមេរិក ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ី ដើម្បីកាត់បន្ថយហានិភ័យ នៃជំងឺរាតត្បាត។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបាននិយាយ ថាវីរុសនេះបានសម្លាប់មនុស្ស ៦៤៧ នាក់និងឆ្លងជំងឺចំនួន ៧៧៧៥ នាក់នៅទូទាំងប្រទេសនេះ ៕
ប្រែសម្រួល៖ស៊ុនលី