ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក អត្តឃាតនៅសូម៉ាលី សម្លាប់អភិបាលក្រុង និងមនុស្ស ៣នាក់ ផ្សេងទៀត

បរទេស៖ ប៉ូលីសបាននិយាយថា លោកអភិបាលក្រុង Mudug ជាតំបន់មួយ ស្ថិតនៅក្នុងរដ្ឋពាក់កណ្ដាល ស្វយ័ត Puntland ប្រទេសសុម៉ាលី បានស្លាប់បាត់បង់ជីវិត រួមជាមួយអង្គរ័ក្ស របស់លោក៣នាក់ នៅក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែកអត្តឃាតមួយ នាថ្ងៃអាទិត្យនេះ ដែលក្រុម ឥស្លាមជ្រុលនិយម អាល់សាបាប បានអះអាងទទួលខុសត្រូវ។

យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា មេប៉ូលីស លោក Mohamed Osman បាននិយាយប្រាប់រ៉យទ័រថា “ការបំផ្ទុះរថយន្ត គ្រាប់បែកអត្តឃាតមួយ បានវាយប្រហារចំ រថយន្តលោកអភិបាលក្រុង ហើយលោកអភិបាលក្រុង Ahmed Muse Nur និងអង្គរ័ក្ស៣នាក់ របស់លោក បានស្លាប់បាត់បង់ជីវិត”។

គួរបញ្ជាក់ថា ពួករដ្ឋឥស្លាមជ្រុលនិយម អាល់សាបាប បានប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកណ្ដាល ដែលលោកខាងលិច គាំទ្ររបស់ប្រទេសសុមាលី ហើយជាញឹកញាប់ បានធ្វើការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសសូម៉ាលី និងទីផ្សេងទៀតនៅក្នុងតំបន់ ៕

ប្រែសម្រួល៖ប៉ាង កុង

To Top