ព័ត៌មានអន្តរជាតិ

សារព័ត៌មានអង់គ្លេស​ ៖ ការចោទប្រកាន់ របស់លោក ត្រាំ ប្រឆាំងនឹងអង្គការ សុខភាពពិភពលោក ជារឿងមិនត្រឹមត្រូវ

ឡុងដ៌៖ សារព័ត៌មានអង់គ្លេស បានបដិសេធការអះអាង ដែលធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថាអង្គការ សុខភាពពិភពលោក មិនអើពើនឹងរបាយការណ៍ នៃការឆ្លងវីរុសថ្មី នៅក្នុងប្រទេសចិន នៅដើមខែធ្នូ រួមទាំងឯកសារពីការ បោះពុម្ពផ្សាយរបស់ខ្លួន។

ដោយដកស្រង់សម្ដីមួយផ្នែក នៃលិខិតរបស់លោក ត្រាំ ទៅកាន់អង្គការ សុខភាពពិភពលោកថា “ សេចក្តីថ្លែងការណ៍នេះពិតជាមិនពិតទេ ។ សារព័ត៌មាន The Lancet បានចុះផ្សាយថា គ្មានរបាយការណ៍ណាមួយ នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នោះទេដោយសំដៅទៅលើវីរុស ឬការផ្ទុះឡើងនៅទីក្រុង Wuhan ឬកន្លែងផ្សេងទៀត នៅក្នុងប្រទេសចិន។

លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងលិខិតនោះថា លោកនឹងបង្កកថវិកា របស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាព ពិភពលោក ហើយនឹងពិចារណា សមាជិកភាពលើកលែង តែអង្គការនេះប្តេជ្ញាធ្វើកំណែទម្រង់ ដ៏សំខាន់ក្នុងរយៈពេល ៣០ថ្ងៃខាងមុខ ៕
ដោយ ឈូក បូរ៉ា

To Top