Covid-19

រុស្ស៊ី រាយការណ៍ ករណីឆ្លងមេរោគ កូរ៉ូណាថ្មីជិត ១ម៉ឺន

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បាននិយាយប្រាប់ថា ករណីឆ្លងថ្មី នៃមេរោគកូរ៉ូណា ចំនួន៩.៤៣៤ករណី ត្រូវបានគេរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ជាហេតុរុញច្រាន ឲ្យចំនួនឆ្លងមេរោគកូវីដសរុប នៅទូទាំងប្រទេស មានចំនួន ៣៣៥.៨៨២ករណី។

ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ បានរាយការណ៍ថា មជ្ឈមណ្ឌលឆ្លើយតប វិបត្តិកូរ៉ូណារបស់ប្រទេសរុស្ស៊ី បានរាយការណ៍ករណស្លាប់ថ្មី ចំនួន១៣៩ករណី ក្រោយកំណត់ត្រាស្លាប់ ចំនួន១៥០ករណី កាលពីថ្ងៃមុន ធ្វើឲ្យចំនួនករណីស្លាប់ សរុបនៅទូទាំងប្រទេស មានចំនួន៣.៣៨៨ករណី។

គួរបញ្ជាក់ថា យោងតាមទិន្នន័យធ្វើបច្ចុប្បន្នភាព ដោយគេហទំព័រ Woldometer នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២២០ បានឲ្យដឹងថា គិតត្រឹមថ្ងៃសៅរ៍នេះ មានករណីឆ្លងមេរោគ កូរ៉ូណា ទូទាំងពិភពលោក មានចំនួន ៥.៣២៤.២៦៤ករណី ករណីស្លាប់ មានចំនួន ៣៤០.៣២៤ករណី និងអ្នកជាសះស្បើយ មានចំនួន ២.១៧២.៦៨៤នាក់៕
ប្រែសម្រួល៖ប៉ាង កុង

To Top