សេអ៊ូល៖ កាសែតសំខាន់ របស់កូរ៉េខាងជើងបានចុះផ្សាយថា ប្រទេសកូរ៉េខាងជើង បានកំណត់កាលបរិច្ឆេទ បង្កើតស្ថាបនិករបស់ខ្លួន គឺលោកគីម អ៊ីលស៊ុង បង្កើតកម្លាំងទ័ពព្រៃប្រឆាំងជប៉ុន នៅឆ្នាំ ១៩៣២ ក្នុងអំឡុងអាណានិគម នៅប្រទេសកូរ៉េ ជាថ្ងៃឈប់សម្រាកជាតិ។
កាសែត Rodong Sinmun បានចុះផ្សាយថា ក្រឹត្យមួយត្រូវបានប្រកាស ឱ្យប្រើនៅថ្ងៃពុធ ដើម្បីបង្កើតទិវា បង្កើតកងទ័ពបដិវត្តប្រជាជនកូរ៉េ (KPRA) នៅថ្ងៃទី២៥ ខែមេសា ជាថ្ងៃឈប់សម្រាកជាតិ។ កាសែតបន្ដថា“ ដើម្បីអបអរសាទរដល់ថ្ងៃ បង្កើតកងកម្លាំង បដិវត្ដប្រជាជនកូរ៉េថ្ងៃទី២៥ មេសា ជារៀងរាល់ឆ្នាំ ត្រូវបានបង្កើតជាថ្ងៃ ឈប់សម្រាកជាតិ” ។
ប្រទេសកូរ៉េខាងជើង បានប្រារព្ធពិធីនេះ អស់រយៈពេលជាច្រើនទសវត្ស ចាប់តាំងពីឆ្នាំ១៩៧៨ ប៉ុន្តែបានប្តូរនៅឆ្នាំ២០១៨ ដើម្បីសម្គាល់ថ្ងៃទី០៨ ខែកុម្ភៈនៅពេល ដែលកងទ័ពប្រជាជនកូរ៉េ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៤៨ ជាថ្ងៃបង្កើតកងទ័ព៕ ដោយ៖ ឈូក បូរ៉ា