ព័ត៌មានអន្តរជាតិ

Breaking News៖ អតីត នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Mahathir ត្រូវគេ បណ្តេញចេញ ពីបក្ស

កូឡាឡាំពួរ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad ត្រូវបានគេបណ្តេញចេញ ពីគណបក្ស Parti Pribumi Bersatu ប្រទេសម៉ាឡេស៊ី ដែលលោក ក៏ជាសហស្ថាបនិក គណបក្ស ដែលលោកបានបង្កើតឡើង ក្នុងឆ្នាំ ២០១៦ រួមជាមួយសមាជិកសភា ៤ រូបផ្សេងទៀត ដែលបានបដិសេធ មិនគាំទ្ររដ្ឋាភិបាល ដែលដឹកនាំដោយលោក Tan Sri Muhyiddin Yassin ។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Muhyiddin ក៏បានក្នុងការបង្កើតគណបក្ស Bersatu ហើយបច្ចុប្បន្ន ជាប្រធានគណបក្ស។

កាសែត The Straits Times បានមើលឃើញលិខិត ចុះកាលបរិច្ឆេទថ្ងៃព្រហស្បតិ៍ (២៨ ឧសភា) មន្រ្តីដល់ទៅ ៥ នាក់ ដែលរួមមានកូនប្រុស របស់លោក Tun Dr Mahathir Mukhriz ដែលត្រូវបានបណ្តេញចេញ ពីតំណែងជារដ្ឋមន្រ្តី Kedah កាលពីដើមខែនេះផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top