បរទេស៖ កោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ គ្រោងទិញមីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មយោធារបស់ខ្លួន ហើយការទិញអាវុធថ្មីបំផុត ពីសហរដ្ឋអាមេរិកនេះ នឹងត្រូវប៉ះជាមួយការគម្រាកកើនកាន់តែខ្លាំងពីប្រទេសចិន។
ដោយឆ្លើយនឹងសំនួរនៅក្នុងរដ្ឋសភា អនុរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chang Chepingបានធ្វើការបញ្ជាក់ប្រាប់ថា តៃវ៉ាន់កំពុងតែគ្រោងទិញមីស៊ីល Harpoon ពីសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ជាមីស៊ីលការពារ នៅតាមតំបន់ឆ្នេររបស់ខ្លួន ហើយប្រសិនបើអាមេរិកយល់ព្រមលក់ឲ្យនោះ តៃវ៉ាន់នឹងទទួលបានមីស៊ីលនេះ នៅក្នុងឆ្នាំ២០២៣។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសដទៃទៀតដែរ គឺគ្មានចំណងមិត្តភាពការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែត្រូវបានចងភ្ជាប់ដោយច្បាប់ ផ្តល់ឲ្យកោះកាន់លទ្ធិប្រជាធិបតេយ្យនេះ នូវមធ្យោបាយការពារខ្លួន នេះបើតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News៕
ប្រែសម្រួល៖ប៉ាង កុង