ព័ត៌មានអន្តរជាតិ

ប្រេស៊ីលប្តូរវិធីសាស្ត្រ បង្ហាញតួលេខ អ្នកស្លាប់ ដោយសារកូវីដ១៩ ដោយចំនួនកើនខ្លាំងពេក

បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ប្រទេសប្រេស៊ីលបានធ្វើការ ដកចេញតួលេខនៃការស្លាប់ ដោយសារកូវីដ១៩
ប្រចាំខែចេញពីវេបសាយ របស់ខ្លួន ។

ការប្រកាសដក តួលេខចេញនេះធ្វើឡើង បន្ទាប់ពីមានការទីះតៀនខ្លាំងៗ ពីសំណាក់ពលរដ្ឋអំពីការ គ្រប់គ្រងស្ថានភាព នៃការរាតត្បាតកូវីដ១៩
ដោយលោកប្រធានាធិបតី ប្រេស៊ីល Jair Bolsonaro ។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការកែប្រែថ្មីមានន័យថា តួលេខដែលត្រូវបានបង្ហាញ គឺជាតួលេខប្រចាំថ្ងៃប៉ុណ្ណោះ ពោលគឺ២៤ម៉ោងចុងក្រោយ
ហើយតួលេខសរុប គឺលែងមានបង្ហាញ នៅក្នុងវេបសាយទៀតឡើយ ។

គួរបញ្ជាក់ថា ប្រេស៊ីលបានក្លាយទៅជាប្រទេសទី២ ហើយដែលមានការ វាយប្រហារខ្លាំងដោយកូវីដ១៩ បន្ទាប់ពីប្រទេសអ៊ីតាលី ដោយក្នុងនោះមានឆ្លង
សរុប៦៤ម៉ឺននាក់និងស្លាប់ ទៅដល់៣៥០០០នាក់មកហើយ ៕

ប្រែសម្រួល៖ស៊ុនលី

To Top