ព័ត៌មានអន្តរជាតិ

ស៊ុយអែត បាញ់តេស្តមីស៊ីល ការពារ វាយប្រហារ ពីដី ទៅអាកាស

បរទេស៖ មីស៊ីលការពារដែនអាកាស បាញ់ពីដីវាយប្រហារ ក្នុងរយៈចម្ងាយជិត របស់ប្រទេសស៊ុយអែត RBS 98 ទើបបានបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យ នៅក្នុងសប្ដាហ៍នេះ នេះបើយោងតាម សេចក្តីប្រកាសមួយ ដែលធ្វើឡើង ដោយកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសស៊ុយអែត នៅថ្ងៃសុក្រម្សិលមិញនេះ។

យោងតាមមន្ត្រីជំនាញ របស់ប្រទេសស៊ុយអែត បានឲ្យដឹងថា មីស៊ីលវាយប្រហារពីដី ទៅក្នុងអាកាសនេះ គឺជាប្រភេទមួយ នៃមីស៊ីលវាយប្រហារ ពីអាកាសទៅក្នុអាកាស IRIS-T ផលិតឡើង ដោយប្រទេសអាល្លឺម៉ង់ ដែលកំពុងតែដាក់ប្រើប្រាស់ ដោយប្រទេសចំនួន១១ រួមមានទាំងប្រទេស ជាសមាជិកអង្គការណាតូ មួយចំនួនផងដែរ។

នៅក្នុងការបាញ់តេស្តធ្វើឡើង នាថ្ងៃទី២២ ខែមិថុនានោះ មីស៊ីលនោះ ត្រូវបានគេបាញ់ចេញពីរ៉ឺម៉ក អូសដោយរថយន្តពាសដែក BvS 10 ហើយរថយន្តនេះ មានពីរផ្នែក គឺមួយផ្នែកផ្ទុកបុគ្គលិកយោធា ចំនួន៤នាក់ និងមួយផ្នែកផ្សេងទៀត ផ្ទុកគ្រាប់មីស៊ីល ចំនួន៤គ្រាប់៕
ប្រែសម្រួល៖ប៉ាង កុង

To Top