Covid-19

រដ្ឋតិចសាស់របស់ សហរដ្ឋអាមេរិក នៅតែបន្តមានឆ្លងជំងឺកូវីដ១៩ យ៉ាងច្រើន

ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ថា យោងតាមក្រុមសេវាកម្មសុខភាព និងមនុស្ស រដ្ឋតិចសាស់ បានឲ្យដឹងថា រដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសៅរ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីលើសពី ៥.៧០០នាក់ ។

គិតត្រឹមថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩ ត្រូវបានគេបញ្ជាក់ថា មានចំនួន ១៤៣.៣៧១នាក់ ដែលត្រូវបានគេរាយការណ៍ ឲ្យដឹងនៅទូទាំងរដ្ឋ ហើយសរុបអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន ៥.៧៤៧នាក់ លើសពីតួលេខកាលពីថ្ងៃសុក្រ ។ រដ្ឋខាងលើបានបញ្ជាក់ទៀតថា កាលពីថ្ងៃសុក្រមានអ្នកឆ្លងជំងឺចំនួន ៥.៧០៧នាក់ និងថ្ងៃព្រហស្បតិ៍ មានចំនួន ៥.៩៩៦នាក់ ។

នៅតំបន់ Texas Harris ដែលជាទីក្រុងធំបំផុត របស់សហរដ្ឋអាមេរិក លំដាប់ទី៤ ដែលមានក្រុងហាវស្តុន លោកស្រី Lina Hidalgo អ្នកទទួលខុសត្រូវនៅទីនោះ ចង់ធ្វើការប្រកាសមួយផ្សេងៗទៀត ដោយបង្គាប់ឲ្យស្នាក់នៅតែផ្ទះ បន្ទាប់ពីក្រុមមន្ត្រីក្នុងស្រុក បានដកបម្រាមមួយមុនចេញ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានដកស្រង់សម្តីរបស់លោកស្រី Hidalgo ដែលបានថ្លែងថា “យើងចាំបាច់ត្រូវឲ្យអ្នកស្រុកស្នាក់នៅផ្ទះ ។ ហើយ ចំាបាច់ឲ្យអ្នកស្រុកទាំងអស់ ចូលរួមចំណែកក្នុងការ ខិតខំប្រឹងប្រែងនេះ និងធ្វើការរួមគ្នា ក្នុងនាមជាសហគមន៍ ដើម្បីជាប្រយោជន៍ដល់ សុខភាពរបស់យើង សេដ្ឋកិច្ចរបស់យើង និងសម្រាប់អ្នកជិតខាងទំាងអស់ របស់យើង” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top