បរទេស៖ក្រោយកិច្ចប្រជុំមូយ របស់គណៈកម្មាធិការអភិវឌ្ឍន៍ស្ថិរភាព ហិរញ្ញវត្ថុ មន្ត្រីផ្នែកហិរញ្ញវត្ថុចិនបាននិយាយប្រាប់ថា ប្រទេសចិននឹងបង្ហាញថាគ្មានការអត់ឱនទាល់តែសោះ ចំពោះសន្តិសុខនិងការបន្លំគណនេយ្យ ហើយនឹងចាត់វិធានការបង្កើនបង្ក្រាបឧក្រិដ្ឋកម្ម ទីផ្សារមូលធនចម្បងៗ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមប្រឹក្សារដ្ឋស្មើនឹងគណៈរដ្ឋមន្ត្រី បាននិយាយប្រាប់ថា កិច្ចប្រជុំគ្នាកាលពីថ្ងៃអាទិត្យនោះ គឺមានការចូលរួមជាអធិបតីដោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហេ។
មន្ត្រីហិរញ្ញវត្ថុនិយាយថា ពួកគេនឹងដាក់ពិន័យធ្ងន់ធ្ងរ និងបង្កើតក្រុមការងារបង្ក្រាបបទឧក្រិដ្ឋជាមួយទីភ្នាក់ងារពាក់ព័ន្ធនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ហើយពួកគេក៏នឹងធ្វើកំណែទម្រង់ យន្តការដកឈ្មោះចេញបញ្ជីទីផ្សារឲ្យ កាន់តែស៊ីជម្រៅ ដើម្បីកម្ចាត់ ក្រុមហ៊ុនអាក្រក់នានា ចេញពីទីផ្សារភាគហ៊ុនរបស់ប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង