ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា ពលរដ្ឋបង់ក្លាដេស ស្ទើរពាក់កណ្តាលប្រទេស នៅតែរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃចន្ទ ដែលមានអ្នកស្លាប់កើនឡើងត្រូវបានគេរាយការណ៍ ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពគ្រោះទឹកជំនន់ប្រចាំថ្ងៃរបស់មជ្ឈមណ្ឌលសម្របសម្រួល និងឆើ្លយតបនឹងគ្រោះមហន្តរាយរបស់ប្រទេសបានឲ្យដឹងថា គ្រោះទឹកជំនន់ បានសម្លាប់មនុស្សអស់១១៩នាក់ នៅស្រុកចំនួន២១ ក្នុងចំណោមស្រុកចំនួន៦៤នាក់ គិតចាប់តាំងពីថ្ងៃទី៣០ ខែមិថុនា ។
ក្នុងចំណោមក្រុមជនរងគ្រោះ ពលរដ្ឋ៩៦នាក់បានស្លាប់ដោយសារលង់ទឹក ហើយ១៣នាក់បានស្លាប់ដោយសត្វពស់ចឹក និង៨នាក់ត្រូវរន្ទះបាញ់ និងម្នាក់ស្លាប់ដោយកើតជំងឺអាសន្នរោគ ។
របាយការណ៍បានឲ្យដឹងថា ពលរដ្ឋជាង៤លាននាក់រងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅក្នុងស្រុកចំនួន៣១ក្នុងចំណោមស្រុកទាំង៦៤របស់ប្រទេសបង់ក្លាដេស ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
