សេអ៊ូល៖ ទិន្ន័យបានបង្ហាញ នៅថ្ងៃសុក្រនេះថាទិន្នផល ឧស្សាហកម្មរបស់ប្រទេស កូរ៉េខាងត្បូង បានស្ទុះងើបឡើងវិញ នៅក្នុងខែមិថុនា ដែលអាចបង្ហាញថាសេដ្ឋកិច្ចរបស់ ប្រទេសនេះកំពុងរងផលប៉ះពាល់ចំពេល ដែលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។
យោងតាមទិន្នន័យចងក្រង ដោយស្ថិតិកូរ៉េបានឱ្យដឹងថា ផលិតកម្មឧស្សាហកម្មទាំងមូលរបស់ប្រទេសនេះ បានកើនឡើង ៤,២ ភាគរយក្នុងខែមិថុនា បន្ទាប់ពីការធ្លាក់ចុះ ១,២ ភាគរយក្នុងខែឧសភា។
បើប្រៀបធៀបទៅ នឹងឆ្នាំមុនផលិតកម្មឧស្សាហកម្មរួម ក៏បានកើនឡើង ០.៧ ភាគរយនៅក្នុងខែមិថុនាដូចគ្នា។
ការលក់រាយបានកើនឡើង ២,៤ ភាគរយពីមួយខែមុន ដោយសារប្រទេសនេះបានបន្ធូរបន្ថយវិធានការឃ្លាតឆ្ងាយពីសង្គមយ៉ាងតឹងរ៉ឹង ហើយការវិនិយោគលើទីតាំងបានកើនឡើង ៥,៤ ភាគរយ៕ដោយ ឈូក បូរ៉ា