បរទេស៖ អ្នកជំងឺកូវីដ១៩ អាយុ ៧០ ឆ្នាំ ដែលមានជំងឺច្រើនមុខ បានស្លាប់នៅថ្ងៃសុក្រ ដែលនេះជាមរណភាពដំបូង របស់អ្នកដែលឆ្លងជំងឺនេះ នៅប្រទេសវៀតណាម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងសុខាភិបាលបាននិយាយ នៅរសៀលថ្ងៃសុក្រនេះថា “អ្នកជំងឺទី ៤២៨ ” បានស្លាប់ដោយសារ“ ការរួមសាច់ដុំបេះដូង បណ្តាលឱ្យមានជំងឺរ៉ាំរ៉ៃ រួមមានជំងឺលើសឈាម, ខ្សោយបេះដូង, ដំណាក់កាលចុងក្រោយ នៃការខ្សោយតំរងនោមរ៉ាំរ៉ៃ, ជំងឺខ្សោយបេះដូង និងជំងឺកូវីដ១៩” ។
បុរសដែលស្លាប់នោះជាអ្នកស្រុក Hoi An ក្បែរទីក្រុងដាណាង ដែលជាចំណុចកណ្តាលនៃ ការផ្ទុះជំងឺរបស់ប្រទេសយ៉ាងតិច ៧៩ ករណី ហើយក្រៅពីនេះ អ្នកជំងឺដែលស្លាប់នេះ ក៏មានជំងឺខ្សោយតំរងនោមរ៉ាំរ៉ៃ លើសឈាមនិងខ្សោយបេះដូង។
អ្នកដែលស្លាប់ គាត់បានធ្វើតេស្តវិជ្ជមាន ចំពោះវីរុសកូវីដ១៩ កាលពីថ្ងៃអាទិត្យមុន (២៦ កក្កដា) ហើយត្រូវបានដាក់ឱ្យនៅ ដាច់ដោយឡែកដើម្បីព្យាបាល ៕
ប្រែសម្រួលៈ ណៃ តុលា