ព័ត៌មានអន្តរជាតិ

ចិននឹងធ្វើការសងសឹក ប្រសិនបើកងកម្លាំងអាមេរិក បង្ខំអ្នកកាសែតចិន

បរទេស៖ប្រទេសចិន នឹងចាត់វិធានការសងសឹក ប្រសិនបើអ្នកសារព័ត៌មានចិនទាំងអស់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ត្រូវបង្ខំឲ្យចាកចេញពីប្រទេស រួមបញ្ចូលទាំងការផ្តោតគោលដៅលើអ្នកសារព័ត៌មានអាមេរិក នៅទីក្រុងហុងកុង។

លោក Hu Xijin ជានិពន្ធនាយកកាសែតចិន Global Times បានមានប្រសាសន៍ថា “ដោយសារតែភាគីអាមេរិក នៅតែមិនទាន់ផ្តល់ទិដ្ឋាការថ្មីដល់អ្នក កាសែតចិននោះ ភាគីចិន បានត្រៀមរៀបចំសម្រាប់ សេណារីយ៉ូដ៏តែអាក្រក់ ដែលអ្នកកាសែតចិនទាំងអស់ ត្រូវតែចាកចេញពីសហរដ្ឋអាមេរិក ហើយនោះជាករណីដែលភាគីចិននឹងធ្វើការសងសឹក រួមបញ្ចូលទាំងការផ្តោតគោលដៅលើអ្នក កាសែតអាមេរិកប្រចាំនៅទីក្រុងហុងកុង”។

គួរបញ្ជាក់ថា ប្រទេសទាំងពីរនេះ បានចេញចំណាត់ការផ្សេងៗជាច្រើនដល់គ្នាទៅវិញទៅមក ពាក់ព័ន្ធអ្នកសារព័ត៌មាន នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ ដោយសហរដ្ឋអាមេរិកចាត់ទុកប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ឬក៏ប្រព័ន្ធផ្សព្វផ្សាយគាំទ្រដោយបក្សកុម្មុយនិស្តចិនជាច្រើន ជាស្ថាប័នបរទេស៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×