ព័ត៌មានអន្តរជាតិ

ចិន ប្រកាសត្រៀមចូលខ្លួន ពិភាក្សាជាមួយអាមេរិក ដោយភាពស្មោះត្រង់ និងប្រសិទ្ធភាព

ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ភាគីចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅក្នុងការពិភាក្សា ប្រកបដោយភាពស្មោះត្រង់ ប្រកបដោយប្រសិទ្ធភាព ជាមួយភាគីអាមេរិក និងធ្វើការឆ្លើយតបដោយត្រជាក់ និងសមរម្យចំពោះចលនា និងភាពតានតឹងរបស់អាមេរិក។

លោកវ៉ាង យី បានង្យដឹងថា នៅក្នុងទំនាក់ទំនងអន្តរជាតិ នាពេលបច្ចុប្បន្ននេះ ការសន្ទនា គឺជាមធ្យោបាយត្រឹមត្រូវ សម្រាប់ការដោះស្រាយបញ្ហា និងការកសាងទំនុកចិត្ត។ លោកបានបន្ថែមថា ការពេញចិត្ត ចំពោះការសន្ទនាគ្នា ជាងការប្រឈមមុខគ្នា មិនត្រឹមតែជាជំហរ របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការមូលមតិគ្នា របស់ប្រទេសភាគច្រើន លើសលប់ផងដែរ។

លោកបានកត់សម្គាល់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាប្រទេសធំពីរ ដែលមានប្រព័ន្ធសង្គមប្រវត្តិសាស្ត្រ និងវប្បធម៌ខុសគ្នា ហើយប្រទេសនីមួយៗ មានផលប្រយោជន៍ និងកង្វល់ផ្ទាល់ខ្លួន ដែលនេះជាធម្មជាតិ។

លោកបម្ដលើកឡើងថា“ ប៉ុន្តែអ្វីដែលសំខាន់នោះគឺថា គ្មាននរណាម្នាក់ គួរតែបិទទ្វារជាឯកតោភាគី សម្រាប់ការសន្ទនាគ្នា នៅពេលណាមួយឡើយ” ។ “ភាពខុសគ្នា ការបំភាន់ ឬការប្រឈមមុខគ្នា មិនគួរត្រូវបានអនុញ្ញាត ឱ្យត្រួតត្រាទំនាក់ទំនងទ្វេភាគីឡើយ”៕ ដោយ៖ ឈូក បូរ៉ា

To Top