ព័ត៌មានអន្តរជាតិ

លោក ត្រាំ ថ្កោលទោសចិនជុំវិញបញ្ហា មេរោគកូរ៉ូណា ស្របពេលរដ្ឋមន្ត្រីសុខាភិបាលអាមេរិកធ្វើទស្សនកិច្ចតៃវ៉ាន់

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្កើនការវាយប្រហារដោយពាក្យសម្តី ទៅលើប្រទេសចិន ពាក់ព័ន្ធការគ្រប់គ្រងការផ្ទុះរាតត្បាតនៃមេរោគកូរ៉ូណា ដែលបានឆក់យកជីវិតមនុស្សជាង៧០០.០០០នាក់ នៅទូទាំងពិភពលោក ស្របពេលដែលរដ្ឋមន្ត្រីសុខាភិបាលអាមេរិក ធ្វើដំណើរទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់។

លោក ត្រាំ ដែលមានអត្រាយល់ស្របជាសាធារណៈបានធ្លាក់ចុះ ស្របពេលអត្រាឆ្លងជម្ងឺកូវីដ១៩និងបញ្ហាសេដ្ឋកិច្ចនៅតែបន្តមាននោះ បានស្វះស្វែងផ្លាស់ប្តូរផ្តោតទៅទីក្រុងប៉េកាំង ដោយធ្វើការអះអាងជាថ្មីទាំងគ្មានភស្តុតាងថា វាអាចមានចេតនាឲ្យមេរោគឆ្លងរាលដាលលើសកលលោក។ 

យោងតាមសេចក្តីរាយការណ៍មួយ ពីកាសែត Us News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ទន្ទឹងនឹងរដ្ឋបាលអាមេរិក បន្តធ្វើការបង្ក្រាបលើក្រុមហ៊ុននិងការនាំចេញរបស់ចិននោះ លោក ត្រាំ បានមានប្រសាសន៍ដូច្នេះថា “អ្វីដែលប្រទេសចិនបានធ្វើ គឺជារឿងដ៏អាក្រក់ ថាវាគ្មានសមត្ថភាព ឬក៏មានបំណងក៏ដោយ”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top