ព័ត៌មានអន្តរជាតិ

ពិភាក្សាតាមទូរស័ព្ទ ៩០នាទី, ចិនព្រមានអាមេរិកប្រឆាំងនឹង ទង្វើគ្រោះថ្នាក់រឿងកោះតៃវ៉ាន់ អាមេរិកតបវិញថា ប្រទេសចិនកំពុងធ្វើសកម្មភាពអស្ថិរភាព

បរទេស៖ រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe បានព្រមានសមភាគីអាមេរិករបស់លោកតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ដើម្បីចៀសវាងការបង្កភាពតានតឹងទ្វេភាគី មួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ខឹងនឹងរដ្ឋាភិបាលក្រុងប៉េកាំងដោយប្រកាសថាខ្លួននឹងបញ្ជូនមន្រ្តីជាន់ខ្ពស់ម្នាក់ទៅកាន់កោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួថា លោក Wei បានប្រាប់រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Mark Esper នៅក្នុងការហៅទូរស័ព្ទរយៈពេល ៩០ នាទី ដើម្បី “ បញ្ឈប់ពាក្យសម្ដីនិងការប្រព្រឹត្ដដែលមិនត្រឹមត្រូវ” និង“ ចៀសវាងចាត់វិធានការគ្រោះថ្នាក់ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង” ដោយសំដៅទៅលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

ប៉ុន្តែលោក Mark Esper បានប្រាប់លោក Wei ថា ប្រទេសចិនកំពុងធ្វើសកម្មភាពអស្ថិរភាព ហើយបើយោងតាមមន្ទីរបញ្ចកោណបង្ហាញថា មិនមានសញ្ញាណាមួយនៃកាដកថយឡើយ ខណៈដែលសហរដ្ឋអាមេរិកច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់ទាំងពីរ៕ប្រែសម្រួលៈ ណៃ តុលា

To Top