ព័ត៌មានអន្តរជាតិ

ក្រុមប្រជាជនសេរីនៅថៃ អំពាវនាវឱ្យមាន ការប្រមូលផ្តុំជាបន្ទាន់ នៅប៉ុស្តិ៍ប៉ូលីស Bang Khen បន្ទាប់ពីមេធាវីសិទ្ធិមនុស្សម្នាក់ ត្រូវបានចាប់ខ្លួន

បរទេស៖ ក្រុមមនុស្សសេរី បានអំពាវនាវឱ្យ មានការប្រមូលផ្តុំជាបន្ទាន់ នៅឯប៉ុស្តិ៍ប៉ូលីស Bang Khen នៅល្ងាចថ្ងៃសុក្រនេះ បន្ទាប់ពីមេធាវីសិទ្ធិមនុស្ស គឺលោក Anon Nampa ត្រូវបានចាប់ខ្លួន នៅពេលរសៀលនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Anon Nampa ដែលបានតំណាង ឱ្យសកម្មជនគាំទ្រ លទ្ធិប្រជាធិបតេយ្យជាច្រើននាក់ នាពេលកន្លងមក គឺជាមនុស្សដំបូងគេ ដែលត្រូវបានប៉ូលិសចាប់ខ្លួន ទៅកាន់ប៉ុស្តិ៍ប៉ូលិស Samran Rat ក្នុងទីក្រុងបាងកក។ បន្ទាប់ពីគាត់ បានចុះហត្ថលេខា លើឯកសារទទួលស្គាល់ការចោទប្រកាន់ គាត់ត្រូវបានគេបញ្ជូន ទៅប៉ុស្តិ៍ប៉ូលិស Bang Khen ។

លោកមេធាវី Anon Nampa បានបង្ហោះរូបភាពនៃដីកាចាប់ខ្លួន នៅលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីប៉ូលិស បានប្រឈមមុខនឹងគាត់នៅម៉ោងប្រហែល ២ រសៀលនៅមុខខុនដូរបស់គាត់ នៅទីក្រុងបាងកក។

លោក Anon អាចត្រូវបានឃុំខ្លួន មិនលើសពី ៤៨ ម៉ោង មុនពេលគាត់ ត្រូវបញ្ជូនទៅតុលាការ។ បន្ទាប់មកលោកទំនង ជានឹងស្វែងរកការធានានៅក្រៅឃុំ។ នេះបើតាមការអះអាង របស់លោក Yaowalak Anuphan ប្រធានមេធាវីថៃ ដើម្បីសិទ្ធិមនុស្ស៕ ប្រែសម្រួលៈ ណៃ តុលា

To Top