ព័ត៌មានអន្តរជាតិ

ឥណ្ឌារឹបអូស ប្រភេទសារធាតុគិមី ៧៤០តោន ដែលទើបផ្ទុះកក្រើកលីបង់ ប៉ុន្មានថ្ងៃមុន

បរទេស៖ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា អាជ្ញាធរគយនៃប្រទេសឥណ្ឌា បានរឹបអូសយកកុងតឺន័រមួយ ដែលមានសារជាតិអាម៉ូញ៉ូមនីត្រាត ចំនួន ៧៤០ តោន ដែលវាគឺជាសារធាតុគីមី ដែលធ្លាប់បណ្តាល ឲ្យ មានការផ្ទុះដ៏សាហាវ នៅសប្តាហ៍នេះ នៅក្នុងរដ្ឋធានីបេរូត នៃប្រទេសលីបង់នោះ។

រំលឹកដែរថា ការផ្ទុះដ៏កក្រើកនេះ បានធ្វើឲ្យពលរដ្ឋលីបង់ស្លាប់ រហូតទៅដល់១៥០នាក់មកហើយ និងមនុស្សដល់ទៅជាង៥០០០នាក់ បានទទួលរងរបួស។ ទីតាំងផ្ទុះនៅត្រង់ចំណុចមួយ នៃផែសមុទ្ររបស់ទីក្រុងបេរូត ហើយជាលទ្ធផល វាក៏បានធ្វើឲ្យមនុស្សប្រមាណជា ២៥០០០០នាក់ គ្មានទីកន្លែងស្នាក់នៅផងដែរ។

គួរឲ្យដឹងដែរថា អាជ្ញាធរគយនៃប្រទេសឥណ្ឌា បានបញ្ជាក់ដែរថា សារធាតុគិមីទាំងនោះ ត្រូវបានគេផ្ទុកចោល នៅក្នុងកុងទីន័រ នៅឯផែសមុទ្រនៃទីក្រុង Chennai ដែលមានចំងាយ ប្រមាណជា២០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង៕

ប្រែសម្រួល៖ស៊ុនលី

To Top