ព័ត៌មានអន្តរជាតិ

លោកគីម បំពេញទស្សនកិច្ច ទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ ភាគខាងត្បូងប្រទេស

បរទេស៖ នៅថ្ងៃនេះ សារព័ត៌មានបរទេស បានចេញផ្សាយថា មេដឹកនាំ គីម ជុងអ៊ុន បានធ្វើទស្សនកិច្ច ទៅកាន់ផ្នែកខ្លះ នៃភាគខាងត្បូងនៃប្រទេស ដែលត្រូវបានគេដឹងថា ជាកន្លែងដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃមកហើយ និងបានបណ្តាលទៅជាទឹកជំនន់ ជន់លិចផ្ទះរាប់រយ និងដីកសិកម្មជាច្រើនផងដែរ។

យោងតាមការប្រកាស របស់អាជ្ញាធរនៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា សកម្មភាពបំពេញទស្សនកិច្ច ទៅកាន់តំបន់បែបនេះ ពីសំណាក់លោកមេដឹកនាំគីម គឺជារឿងដ៏កម្របំផុត ហើយលើកចុងក្រោយនោះ ត្រូវបានគេជឿជាក់ថា បានកើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៥មកម្ល៉េះ។

យោងតាមទីភ្នាក់ងារ KCNA បានបញ្ជាក់ទៀតថា លោកគីម ក៏បានចេញបញ្ជា ឲ្យមានការកសាង ជម្រកបណ្តោះអាសន្នជាច្រើន ដើម្បីត្រៀមទុកផង និងការជន្លៀសប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការផ្គត់ផ្គង់ម្ហូបអាហារ ពីឃ្លាំងផ្ទុកអាហារបម្រុងផ្ទាល់ខ្លួន របស់មេដឹកនាំរូបនេះផង៕

ប្រែសម្រួល៖ស៊ុនលី

To Top