ព័ត៌មានអន្តរជាតិ

News Update៖ ករណីផ្ទុះឆេះ ឃ្លាំងស្តុកសារធាតុគីមីនៅលីបង់ បណ្តាលមានអ្នកស្លាប់ កើនដល់១៥៤នាក់

បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា លោក Hamad Hassan រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ ដោយផ្ទុះដ៏កក្រើក នៅកំពង់ផែបេរ៉ាត់ កាលពីថ្ងៃអង្គារ បានកើនឡើងដល់១៥៤នាក់ ។

ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ថា លោក Hassan បានលើកឡើងថា ២០ភាគរយ នៃអ្នករងរបួស ចំនួន៥.០០០នាក់ ចាំបាច់ត្រូវសម្រាកនៅមន្ទីរពេទ្យ ទន្ទឹមនឹងនេះដែរ ករណីធ្ងន់ធ្ងរ បានកើនឡើងដល់១២០នាក់ ដោយសារមុតនឹងកញ្ចក់ បង្កឲ្យរបួសស្នាមត្រូវធ្វើការវះកាត់ ។

ករណីផ្ទុះដ៏កក្រើកចំនួន២ដងនៅក្រុងកំពង់ផែ បេរ៉ាត់ កាលពីល្ងាចថ្ងៃអង្គារ បានសម្លាប់មនុស្សតិចបំផុត ១៥៤នាក់ និងបង្កឲ្យរបួសប្រមាណ៥.០០០នាក់ ទន្ទឹមនឹងនេះដែរ បង្កការខូចខាតយ៉ាងដំណំ នៅក្នុងទីក្រុង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top