ព័ត៌មានអន្តរជាតិ

ព័ត៌មានពិស្តារ៖ ករណីធ្លាក់យន្តហោះ ដឹកអ្នកដំណើរនៅឥណ្ឌា ស្លាប់អស់១៧នាក់

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ថា ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះ មនុស្សចំនួន១៧នាក់ បានស្លាប់ នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ១គ្រឿង នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ក្នុងនោះរាប់បញ្ចូល ទាំងពីឡុត២នាក់ផងដែរ ។

នាពេលបច្ចុប្បន្ននេះ បានបញ្ជាក់ថា មានអ្នកស្លាប់ចំនួន១៧នាក់ ក្នុងនោះរាប់បញ្ចូលទាំងពីឡុត២នាក់ ។ ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសមួយយ៉ាងដូច្នេះ ។ ក្រុមហ៊ុនបានឲ្យដឹងទៀតថា ក្រុមសហសេវឹកនៅក្នុងកាប៊ីន ចំនួន៤នាក់ បញ្ជាក់ថា មានសុវត្ថិភាព ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា ក្រុមជើងហោះហើរពិសេសជួយសង្គ្រោះ បានត្រូវគេរៀបចំចេញពីក្រុងប៊ុមបៃ និងដេលី ក្នុងនាមជំនួយមនុស្សធម៌ ជួយដល់អ្នកដំណើរទាំងអស់ និងសមាជិកក្រុមគ្រួសារ ។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ Air India Express ដែលជាសាខារបស់ក្រុមហ៊ុន Air India មានអ្នកដំណើរ ជាមនុស្សពេញវ័យ ចំនួន១៧៤នាក់ និង១០នាក់ជាកុមារ ២នាក់ជាពីឡុត និង៤នាក់នៅកាប៊ីន ដែលជាសមាជិកសហសេវឹក នៅលើយន្តហោះ ដែលយន្តហោះបានរត់ធ្លាក់ចេញពីផ្លូវ នៅឯព្រលានយន្តហោះ Kozhikode Airport នៅរដ្ឋ Kerala និងបង្កឲ្យយន្តហោះ ត្រូវដាច់ជា២កំណត់ ។

ក្រុមហ៊ុន បានឲ្យដឹងថា ជើងហោះហើរ IX 1344 បានប្រតិបត្តិការ ដោយក្រុមហ៊ុន Boeing 737 ចេញពីក្រុងឌូបៃ ឆ្ពោះមកកាន់ Kozhikode ដោយសាររត់ធ្លាក់ផ្លូវ នៅឯព្រលានយន្តហោះ Kozhikode នៅវេលាម៉ោង១៩និង៤១នាទីយប់ ម៉ោងក្នុងស្រុក កាលពីល្ងាចថ្ងៃសុក្រ ។ មិនមានអគ្គិភ័យ ត្រូវបានរាយការណ៍ឲ្យដឹង នៅពេលចុះចត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top