ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្ម លើមេដឹកនាំកងជីវពល នៅសាធារណរដ្ឋ អាហ្វ្រិកកណ្ដាល

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះ បានដាក់ទណ្ឌកម្ម លើមេដឹកនំារបស់ក្រុមជីវពល មានមូលដ្ឋាន នៅក្នុងសាធារណរដ្ឋ អាហ្វ្រិកកណ្ដាលមួយ ដោយចោទមេដឹកនំា លោក Sidiki Abass ពីបទរំលោភបំពានសិទ្ធិមនុស្ស ដោយរួមបញ្ចូលទាំងការ ចូលរួមដោយផ្ទាល់ក្នុងការធ្វើទារុណកម្ម ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានចុះបញ្ជីខ្មៅរូបលោក Sidiki Abass ជាមេដឹកនាំក្រុមកងជីវពល នៅសាធារណរដ្ឋអាហ្វ្រិក កណ្ដាល ហៅកាត់ថា ក្រុម 3R ដែលខ្លួននិយាយថា បានសម្លាប់ ធ្វើទារុណកម្ម រំលោភ ឬក៏ជម្លៀសមនុស្សរាប់ពាន់នាក់ ចាប់តាំងពីឆ្នាំ២០១៥មក។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺត្រូវបានធ្វើឡើង ក្រោយពីគណៈកម្មាធិការ ទណ្ឌកម្មសាធារណរដ្ឋអាហ្វ្រិកកណ្ដាល របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មលើ មេដឹកនាំកងជីវពល កាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×