ព័ត៌មានអន្តរជាតិ

តៃវ៉ាន់បង្ហាញ មជ្ឈមណ្ឌលថែទាំ យន្តហោះចម្បាំង F-16 ស្របពេលភាពតានតឹង កើនឡើងជាមួយចិន

បរទេស ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃសុក្រនេះ បានប្តេជ្ញាការពារកោះ ដោយកងកម្លាំងទ័ពអាកាសដ៏រឹងមាំ ស្របពេលលោកស្រី បើកដំណើរការមជ្ឈមណ្ឌលថែទាំ គាំទ្រដោយអាមេរិក សម្រាប់កងយន្តហោះចម្បាំង F-16 របស់តៃវ៉ាន់ ស្របពេលមានភាពតានតឹងកើនឡើង រវាងទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង។

លោកស្រីប្រធានាធិបតីតៃវ៉ាន់ បាននិយាយប្រាប់ពិធី ដែលបង្ហាញនូវមជ្ឈមណ្ឌលថែទាំដំបូង របស់តៃវ៉ាន់ នៅក្នុងទីក្រុង Taichung សម្រាប់យន្តហោះចម្បាំង ទំនើបបំផុត F-16 នោះថា “វាមានសមត្ថភាពការពារដ៏រឹងមាំ មិនឱនលំទោន ក្នុងកិច្ចការពារអធិបតេយ្យភាព សាធារណរដ្ឋចិន និងរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់”។

លោកស្រី តាមសេចក្តីរាយការណ៍ ក៏បានមានប្រសាសន៍បន្តទៀតថា “ពេលវេលាត្រូវការប្រើសម្រាប់ការថែ ទាំយន្តហោះ នឹងកាន់តែមានរយៈពេលខ្លី និងភាពអាចរកបាន នឹងត្រូវបានបង្កើនឡើងយ៉ាងខ្លាំងក្លា ដោយធានាដល់អំណាចប្រយុទ្ធ របស់កងទ័ពអាកាស នៅសមរភូមិជួរមុខ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top