តូក្យូ៖ អ្នកស្នងដំណែងបន្តពី លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ទំនងជាបន្តនូវគោល នយោបាយការបរទេសដដែល ដែលក្រុមអ្នកគាំទ្រលោកអាបេ បានលើកឡើងថា បានបង្កើនការទទួលស្គាល់ ជាសកលចំពោះប្រទេសជប៉ុន ទោះបីគោលដៅជាច្រើនរបស់ខ្លួន នៅតែមិនអាចទទួលបានក៏ដោយ។
ប៉ុន្តែនៅពេលដែល មេដឹកនាំបន្ទាប់របស់ជប៉ុន ត្រូវបានគេរំពឹងថា នឹងប្រកាន់ជំហរនយោបាយ ការបរទេសរបស់លោកអាបេ ដូចជាការជំរុញសម្ព័ន្ធមិត្តជប៉ុន – អាមេរិក និងលើកកម្ពស់តំបន់់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយសេរីនិងបើកចំហ ដើម្បីទប់ទល់នឹងការកើនឡើងរបស់ចិន នោះលោកនឹងអាចមើលឃើញ ការចាប់ផ្តើមយឺតក្នុងការបង្កើត ទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយមេដឹកនាំពិភពលោក។
លោក អាបេ ដែលបានប្រកាសលាលែង ពីតំណែងកាលពីថ្ងៃសុក្រ ដោយសារហេតុផល សុខភាពត្រូវបានគេដឹងថា បានបង្កើតទំនាក់ទំនងជិតស្និទ្ធ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាពិសេសនៅពេលលេងហ្គោល ជុំជាមួយគ្នាក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមក ៕
ដោយ ឈូក បូរ៉ា