ព័ត៌មានអន្តរជាតិ

ការបន្តការសាកល្បង អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺនៅចាំតែពេលវេលាអំណោយផល

វ៉ាស៊ីនតោន៖ អតីតមន្រ្តីស៊ើបការណ៍អាមេរិកម្នាក់ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀមខ្លួនជាស្រេច ដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរ និងអាវុធរបស់ខ្លួន នាពេលអនាគតដ៏ខ្លីខាងមុខ ដោយសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ការលើកទឹកចិត្ត ឬការដាក់ទណ្ឌកម្មខ្លាំងក្លា សម្រាប់រដ្ឋកុម្មុយនិស្តមួយនេះ។

លោក Markus Garlauskas អតីតមន្រ្តីស៊ើបការណ៍សម្ងាត់កូរ៉េខាងជើង ប្រចាំនៅការិយាល័យនាយក ស៊ើបការណ៍ជាតិ បានលើកឡើងថា“ ធាតុដ៏ធំមួយទៀត ដែលយើងត្រូវគិត គឺការធ្វើតេស្តអាវុធបន្ថែមទៀត ប្រហែលជា គ្រាន់តែរង់ចាំពេលវេលាប៉ុណ្ណោះ” ។

ក្នុងសិក្ខាសាលានិមិត្ម ដែលមានចំណងជើងថា“ ទិសដៅថ្មីមួយ សម្រាប់គោលនយោបាយអាមេរិក ស្តីពីកូរ៉េខាងជើង” លោកថាលោក គីម ជុងអ៊ុនផ្ទាល់ បានបញ្ជាក់ដោយផ្ទាល់ថា កូរ៉េខាងជើងលែងជាប់ជំពាក់ នឹងការសន្យារបស់ខ្លួនពីមុន ដែលមិនឱ្យសាកល្បង មីស៊ីលផ្លោងនុយក្លេអ៊ែរ និងអន្តរទ្វីប (ICBM)ទៀតហើយ៕ ដោយ៖ ឈូក បូរ៉ា

To Top
×