តាមប្រភពព័ត៌មាន ដែលស៊ីអិនអិន ធ្លាប់បានចេញផ្សាយ ដោយនិយាយថា មានប្រធានាធីបតីអាមេរិក ដល់ទៅ១២នាក់ ដែលធ្លាប់មានទាសករ ប្រើប្រាស់ផ្ទាល់ខ្លួនហើយ ៨នាក់ក្នុងចំណោម ប្រធានាធិបតីទាំងនោះ បានចាប់ផ្តើមការងារទៅលើការកសាងអគារ សេតវិមាន ដោយប្រើប្រាស់ នូវកម្លាំងរបស់ក្រុមទាសករ ទាំងនោះ។
ដោយយោងទៅតាម របាយការណ៍ផ្ទាល់ខ្លួនឯង របស់សេតវិមានដែលបាននិយាយថា អគារសេតវិមាន ដែលត្រូវបានចាប់ផ្តើមធ្វើឡើង តំបូងដោយប្រើប្រាស់ ពួកក្រុមទាសករស្ទើរតែទាំងអស់។ ពួកគេត្រូវបានគេបង្ខំ ឲ្យធ្វើការទាំងយប់ទាំងថ្ងៃក្នុងរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍ ហើយបើទោះបីជា អាកាសធាតុក្តៅ ឬត្រជាក់យ៉ាងណាក្តី។
រហូតមកដល់ឆ្នាំ១៨០០ នៅពេលដែលប្រធានាធិបតី មួយរូបរបស់អាមេរិក ដែលមានឈ្មោះថា John Adam ដែលជាប្រធានាធិបតី តំបូងបង្អស់ ក្នុងប្រវត្តិសាស្ត្រ ដែលបានផ្លាស់ប្តូរមករស់នៅ ក្នុងអគារសេតវិមាន ហើយលោកថែមទាំងបានប្រកាសប្រឆាំង ទៅលើវណ្ណទាសករផងដែរ ប៉ុន្តែបានតែត្រឹមអាណត្តិរបស់ខ្លួនប៉ុណ្ណោះ ដោយនៅអាណត្តិ បន្ទាប់ទាសករ នៅតែបានគេប្រើប្រាស់ ដូចពីមុនដដែល៕
ប្រែសម្រួល:ស៊ុនលី