ព័ត៌មានអន្តរជាតិ

អ្នកវិភាគ៖ នាយករដ្ឋមន្រ្តីថ្មីជប៉ុន នឹងប្រយ័ត្នប្រយែងចំពោះ នយោបាយការទូត គេចពីជម្លោះ ជាមួយប្រទេសជិត ខាងអាស៊ាន

តូក្យូ៖ ក្រុមអ្នកវិភាគ បាននិយាយថា ដោយខ្វះបទពិសោធលើផ្នែកការទូត នាយករដ្ឋមន្រ្តីថ្មីរបស់ជប៉ុន គឺលោក Yoshihide Suga ទំនងជានឹងចាត់វិធានការប្រុងប្រយ័ត្នមួយនៅដំណាក់កាលដំបូងនៃគោលនយោបាយការបរទេស របស់លោក ដោយមិនបោះជំហានទៅមុខ ដែលអាចជះឥទ្ធិពលដល់ទំនាក់ទំនងជាមួយប្រទេស ជិតខាងនៅអាស៊ី។

យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ ក្រុមអ្នកវិភាគថា វិធានការតឹងរ៉ឹងទំនងជាមិនទំនងដាក់ចេញនោះទេ ដោយមានលទ្ធភាពតិចតួច នៃរបកគំឃើញការទូតយ៉ាងឆាប់រហ័ស ដូចជាក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូងជាដើម។

ទំនាក់ទំនងជាមួយរដ្ឋាភិបាលទីក្រុងសេអ៊ូល នៅតែជាបញ្ហាប្រឈមផ្នែកការទូតដ៏ធំមួយ បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក ស៊ីនហ្សូអាបេ ដោយសារតែជម្លោះលើសំណងពលកម្ម និងសង្គ្រាមពាណិជ្ជកម្មនាពេលសង្គ្រាម៕ប្រែសម្រួលៈ ណៃ តុលា

To Top
×