ព័ត៌មានអន្តរជាតិ

សភាអាមេរិក ត្រៀមយល់ព្រម លក់សព្វាវុធ តម្លៃរហូតដល់ ៧ពាន់លានដុល្លារ ទៅឱ្យកោះតៃវ៉ាន់

បរទេស៖ សមាជិកសភា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងអនុម័តការលក់អាវុធថ្មី ដ៏ធំមួយទៅកាន់កោះ តៃវ៉ាន់ នាពេលឆាប់ៗនេះ ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យកោះស្វយ័តនេះ មិនត្រឹមតែជាមួយ នឹងអាវុធការពារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានសមត្ថភាព វាយលុកក្នុងទម្រង់ជាមីស៊ីល វាយប្រហាររយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្ស បើកប្រយុទ្ធផងដែរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅដើមសប្តាហ៍នេះថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងអនុម័តការលក់អាវុធ ដែលមានតម្លៃ ៧ ពាន់លានដុល្លារទៅឱ្យកោះតៃវ៉ាន់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ កិច្ចព្រមព្រៀងនេះ គឺជាការលក់អាវុធធំជាងគេទី ២ របស់សហរដ្ឋអាមេរិក ទៅឱ្យកោះនេះ ហើយមានចំនួនច្រើនជាង ១៥ ពាន់លានដុល្លារ ជាអាវុធដែលបានលក់ទៅ ឲ្យ កោះតៃវ៉ាន់ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

យោងតាមកាសែត Wall Street Journal គឺកិច្ចព្រមព្រៀងនេះនឹងរួមបញ្ចូល ទាំងយន្តហោះគ្មានមនុស្ស បើកតម្លៃ ៤០០ លានដុល្លារអាមេរិក នៃយន្តហោះ MQ-9B Reaper និងឧបករណ៍ដែលពាក់ព័ន្ធ ដែលជាការលក់ ដែលអាចធ្វើទៅបានដោយការផ្លាស់ប្តូរថ្មី ទៅលើប្រព័ន្ធត្រួត ពិនិត្យបច្ចេកវិទ្យាមីស៊ីល ដែលពីមុនបានរារាំងក្រុងវ៉ាស៊ីនតោន ពីការធ្វើកិច្ចព្រមព្រៀងបែបនេះ។

កិច្ចព្រមព្រៀងនេះ ក៏ត្រូវបានគេរាយការណ៍ផងដែរថា រួមមានមីស៊ីល AGM-84H / K SLAM-ER ដែលជាមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលខុសពីមីស៊ីល Harpoon សម្រាប់ប្រឆាំងនឹង នាវាមុជទឹក ។ យោងតាមកាសែត New York Times, អាវុធនេះអាចត្រូវបានបាញ់ ចេញពីប្រព័ន្ធការពារដែនអាកាសចិនដែលមានន័យថា មីស៊ីលស្ទើរតែត្រូវបានប្រើ ដើម្បីវាយប្រហារគោលដៅ នៅលើដីគោកចិន ក្នុងករណីមានជម្លោះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top