ព័ត៌មានអន្តរជាតិ

ឥណ្ឌានិយាយថា វ៉ាក់សាំង ចំនួន៣០ កំពុងស្ថិតនៅក្នុងដំណាក់កាល ផលិតផ្សេងគ្នា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា ប្រទេសឥណ្ឌាបានបង្ហាញ តួលេខនៃវ៉ាក់សាំងកូវីដ១៩ ចំនួន៣០ផ្សេងគ្នា ដែលកំពុងតែស្ថិតនៅក្នុងតំណាក់ការ ផលិតនៅឡើយ នៅក្នុងប្រទេសរបស់ខ្លួន។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងសុខាភិបាល នៃប្រទេសឥណ្ឌាបានបញ្ជាក់ទៀតថា បេក្ខភាពចំនួន៣០ គឺកំពុងស្ថិតនៅក្នុងតំណាក់កាលផលិតរៀងៗខ្លួន ដោយក្នុងនោះចំនួន៣បេក្ខភាព នៅក្នុងតំណាក់កាលទី១ ទី២ និងទី៣និង ៤បេក្ខភាពទៀត នៅក្នុងតំនាក់ការ pre-clinical ។

លោករដ្ឋមន្ត្រី នៃក្រសួង សុខាភិបាលឥណ្ឌា បានបញ្ជាក់ផងដែរថា វ៉ាក់សាំងទាំងនោះ ទំនងជានឹងអាចយកមកធ្វើការ ប្រើប្រាស់បាននៅដើមឆ្នាំក្រោយនេះហើយ ក្នុងពេលដែលបច្ចុប្បន្នឥណ្ឌា មានករណីឆ្លងសរុបកើន ដល់៥២១៤៦៧៧នាក់ និងស្លាប់ដល់ទៅ៨៤៣៧២នាក់៕

ប្រែសម្រួល៖ស៊ុនលី

To Top
×