ព័ត៌មានអន្តរជាតិ

ភ្លើងឆេះព្រៃ នៅតែបន្តឆាបឆេះ នៅភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា

សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងការពារធនធានព្រៃឈើ និងទប់ស្កាត់អគ្គិភ័យ នៅរដ្ឋកាលីហ្វ័រនីញ៉ា បានចេញរបាយការណ៍ចុងក្រោយមួយថា ភ្លើងឆេះព្រៃបានបន្តកើតឡើង ចំនួន០៣កន្លែងធំៗ នៅជិតឆកនៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយភ្លើងឆេះព្រៃនេះ បានកើតឡើង ក្រោយពីមានរន្ទះបាញ់កាលពីខែមុន ហើយបានទប់ស្កាត់ទាំងស្រុង កាលពីថ្ងៃសៅរ៍ ប៉ុន្តែ ភ្លើងឆេះទ្រង់ទ្រាយធំ នៅតែបន្តឆេះនៅភាគខាងជើង កាលីហ្វ័រនីញ៉ា នៅឡើយ ។

ភ្លើងឆេះព្រៃបានឆាបឆេះ នៅតំបន់ North Bay នៅ East Bay និងនៅ San Mateo និងតំបន់ Santa Cruz ហើយប្រមាណ៩៨ភាគរយនៃឆ្លើងឆេះព្រៃបានទប់ស្កាត់កាលពីព្រឹកថ្ងៃសៅរ៍ ។

ក្រុងដែលត្រូវអគ្គិភ័យឆាបឆេះទ្រង់ទ្រាយធំនៃរដ្ឋខាងលើ នៅក្រុង Mendocino និងតំបន់ Humboldt បានគ្របដណ្តប់លើផ្ទៃដី ប្រមាណ៣.៣៧១គីឡូម៉ែត្រក្រឡា និងប្រមាណ៣០ភាគរយ ត្រូវបានទប់ស្កាត់ កាលពីព្រឹកថ្ងៃសៅរ៍ ។

ភ្លើងឆេះព្រៃបានឆេះដល់ផ្ទៃដីព្រៃ ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ប្រមាណ៥១កន្លែង និងបង្កឲ្យពលរដ្ឋរាប់ពាន់នាក់ ត្រូវជម្លៀសខ្លួនចេញ ។

ក្រុមអ្នកពន្លត់អគ្គិភ័យ ប្រមាណ២.១០០នាក់ ក្នុងនោះរាប់ទំាង ក្រុមជំនួយមកពីរដ្ឋ Montana, New Jersey, Texas និង Idaho កំពុងតែទប់ស្កាត់ នឹងអណ្តាតភ្លើងដែលឆាបឆេះ ។ នេះបើយោងតាមរបាយការណ៍មួយ ចេញដោយក្រុមប្រឹក្សា ក្រុងសាន់ហ្វ្រង់ស៊ីស្កូ បានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×