ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនមនុស្សម្នាក់ សង្ស័យរៀបផែនការ ភេវរកម្មប្រឆាំង ក្រុមបាតុករ អ៊ីស្រាអ៊ែល

បរទេស ៖ ប៉ូលីសបាននិយាយថា បុរសម្នាក់ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអាទិត្យ បន្ទាប់ពីគាត់បាន ប៉ុនប៉ងជិះរថយន្តរបស់គាត់ ដើម្បីបំបុកហ្វូងបាតុកម្មមួយ នៅក្រុងយេរូសា ក្នុងការប្រឆាំងនឹង ការដោះស្រាយ របស់នាយករដ្ឋមន្រ្តី Benjamin Netanyahu ចំពោះវិបត្តិកូវីដ១៩ ។

អ្នកនាំពាក្យ របស់អង្គភាពប៉ូលីស លោក Micky Rosenfeld បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ជនសង្ស័យ បានបើកបើរក្នុងល្បឿនយ៉ាងលឿន នៅត្រង់ចំណុច នៃការបិទផ្លូវ របស់ប៉ូលីស ។ លោក Rosenfeld បានបន្ថែមទៀតថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុនិងនាំខ្លួន យកទៅសាកសួរ។

សាក្សីភ្នែកបានប្រាប់ សារព័ត៌មាន Kan TV ដែលគ្រប់គ្រងដោយ រដ្ឋអ៊ីស្រាអែល ថា បុរសនេះបានបើកក្នុងល្បឿន យ៉ាងលឿនឆ្ពោះទៅរកការប្រមូលផ្តុំ របស់ហ្វូងមនុស្ស ប៉ុន្តែគាត់បានជាន់ហ្វ្រាំង តែប៉ុន្មានវិនាទីប៉ុណ្ណោះ មុនពេលបុកជាមួយរនាំងប៉ូលីស៕

ប្រែសម្រួល៖ស៊ុនលី

To Top
×