បរទេស ៖ ប្រធានទីប្រឹក្សាវិទ្យាសាស្រ្ត របស់រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃចន្ទបានព្រមានថា ចក្រភពអង់គ្លេស អាចឃើញមានករណី
ឆ្លងវីរុសកូវីដថ្មី ចំនួនដល់ទៅ ៥ ម៉ឺនករណីក្នុងមួយថ្ងៃ ត្រឹមពាក់កណ្តាលខែតុលា។
Sir Patrick Vallance ដែលជាប្រធានអ្នកវិទ្យាសាស្ត្ររូបនេះ បាននិយាយថា ការរំពឹងទុកដដែលនេះ នឹងអាចនាំឲ្យមានមនុស្សស្លាប់ប្រមាណជា ២០០ នាក់ក្នុងមួយថ្ងៃផងដែរ។
គួរឲ្យដឹងដែរថា កាលពីថ្ងៃអាទិត្យមានករណី ឆ្លងប្រចាំថ្ងៃប្រមាណជា ៣៨៩៩ បន្ថែមទៀតនិងមានអ្នកស្លាប់ ១៨ នាក់នៅទូទាំងប្រទេសអង់គ្លេស៕
ប្រែសម្រួល៖ស៊ុនលី
