ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ត្រៀមក្បួនព្យុហយាត្រាយោធា សម្រាប់ខួបបង្កើតបក្ស និងទំនងជាអាច បង្កការភ្ញាក់ផ្អើលមួយទៀត

សេអ៊ូល៖ គេហទំព័រឃ្លាំមើលមួយ របស់សហរដ្ឋអាមេរិក បានចុះផ្សាយថាប្រទេសកូរ៉េខាងជើង ហាក់ដូចជាត្រៀមរៀបចំ សម្រាប់ព្យុហយាត្រាយោធា ដែលរំពឹងថា នឹងត្រូវរៀបចំឡើងនៅខែក្រោយ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីប្រារព្ធខួបនៃការបង្កើត គណបក្សពលករ កំពុងកាន់អំណាច។

ខួបថ្ងៃទី១០ ខែតុលា នៃការបង្កើតគណបក្សកាលពី ៧៥ ឆ្នាំមុនបានទាក់ទាញចំណាប់អារម្មណ៍ នៅពេលកូរ៉េខាងជើង អាចបង្ហាញអាវុធយុទ្ធសាស្ត្រថ្មី ក្នុងឱកាស ដែលអាចត្រូវបានគេមើលឃើញថា ជាសារទៅសហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូង ចំពេលមានកិច្ចចរចានុយក្លេអ៊ែរ ដែលជាប់គាំង។

យោងតាមរបាយការណ៍ កាលពីថ្ងៃច័ន្ទ ដោយគេហទមព័រ 38 North រូបភាពផ្កាយរណបថ្មីៗនេះ បានបង្ហាញថា យានយន្តជាង ៤០ គ្រឿងនៅលើដងផ្លូវ នៃអាកាសយានដ្ឋាន Mirim ក្នុងរដ្ឋធានី ឈានទៅរកការផ្ទេរទៅទីលានគីម អ៊ីលស៊ុងដែល“ បានបង្ហាញយ៉ាងច្បាស់ថា ក្បួនដង្ហែរយោធាធំមួយត្រូវបានគ្រោង “សម្រាប់ខួប ដែលនឹងប្រារព្ធនៅថ្ងៃទី១០ ខែតុលា៕ ដោយ ៖ ឈូក បូរ៉ា

To Top