ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី អាមេនី ព្រមានមិនឲ្យតួកគី ពាក់ព័ន្ធក្នុងជម្លោះ ជាមួយ អាហ្សែបែហ្សង់

បរទេស ៖ នាយករដ្ឋមន្ត្រី នៃប្រទេសអាមេនី លោក Nikol Pashinyan បានអំពាវនាវសហគមន៍អន្តរជាតិ កាលពីថ្ងៃអាទិត្យ ឲ្យធ្វើឲ្យប្រាកដថា ប្រទេសតួកគី មិនធ្វើខ្លួនឲ្យពាក់ព័ន្ធ ក្នុងជម្លោះរបស់អាមេនីជាមួយ នឹងអាហ្សែបែហ្សង់ ជុំវិញបញ្ហាតំបន់ Nagorno-Karabakh បង្កឲ្យមានពាក្យសម្តី គ្រោតគ្រាតជាមួយតួកគី ។

ប្រទេសតួកគី ដែលជាសម្ពន្ធមិត្តរបស់អាហ្សែបែហ្សង់ ពីមុនបានធ្វើការរិះគន់ខ្លាំងៗ ចំពោះប្រទេសអាមេនី ក្រោយការប៉ះទង្គិចគ្នា រវាងកងកម្លាំងអាមេនី និងអាហ្សែបែហ្សង់ បានផ្ទុះឡើងកាលពីពេលព្រឹក ដោយនិយាយថា ទីក្រុងយេរេវ៉ាន់ គឺជាឧបសគ្គដល់សន្តិភាព និងបានប្តេជ្ញាបន្តការគាំទ្រ របស់ខ្លួនដល់ទីក្រុងបាគូ។

យោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Nikol Pashinyan បានមានប្រសាសន៍ថា អាកប្បកិរិយារបស់ប្រទេសតួកគី អាចបង្កឲ្យមានផលវិបាក ប្រកបដោយវិនាសកម្ម សម្រាប់តំបន់ South Caucasus និងតំបន់ជិតខាងនានា៕ប្រែសម្រួល៖ប៉ាង កុង

To Top