ព័ត៌មានអន្តរជាតិ

Trump នៅតែបន្តដាក់ សំពាធលោកស្រី Merkel ក្នុងការដាក់បម្រាមទៅលើ Huawei

បរទេស៖ The Boomblergs នៅថ្ងៃចន្ទបានចេញផ្សាយ មកដល់ពេលនេះ រដ្ឋាភិបាល របស់លោកប្រធានាធិបតី អាមេរិក Donald Trump នៅតែបន្តដាក់សំពាធ ទៅលើរដ្ឋាភិបាលរបស់លោកស្រី Merkel ដើម្បីធ្វើយ៉ាងណាហាម ឃាត់អាល្លឺម៉ងឲ្យចេញ ឆ្ងាយពីបច្ចេកវិទ្យាជំនាន់ទី៥ របស់ក្រុមហ៊ុន Huawei ។

ក្រុមគណៈប្រតិភូអាមេរិក ដឹកនាំដោយ លោក Keith Krach ទើបតែត្រូវបានបំពេញ ទស្សនកិច្ចរយៈពេល២ថ្ងៃ នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏បានកិច្ចពិភាក្សា ជាមួយនឹងភាគីអាល្លឺម៉ង់ផងដែរ ។ លោក Krach បានបញ្ជាក់ពីជំហ របស់លោកតាមរយៈការស្នើសុំ ដោយទីភ្នាក់ងារសន្តិសុខជាតិ អាមេរិក ចំពោះហនិភ័យក្នុងការប្រើប្រាស់ បច្ចេកវិទ្យារបស់ Huawei ប៉ុន្តែមកដល់ពេលនេះ នៅតែមិនទាន់មានភាព ច្បាស់លាស់នៅឡើយដែរថា អាល្លឺម៉ង់នឹងសម្រេចចិត្តយ់ាងណា ចំពោះ 5G នៃក្រុមហ៊ុន Huawei។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីអាមេរិក លោក Michael Pompeo នៅតែបន្តសកម្មភាព របស់គាត់ក្នុងការជម្រុញ ឲ្យរដ្ឋាភិបាលទាំងឡាយ នៅលើពិភពលោកជាពិសេសរដ្ឋាភិបាល នៃបណ្តាប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដើម្បីដកខ្លួនចេញឲ្យបានពីក្រុមហ៊ុន Huawei ដែលត្រូវបានអាមេរិកចោទថា ជាដៃជើង របស់រដ្ឋាភិបាលក្រុងប៉េកាំងប៉ុណ្ណោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top