ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បន្ដរំលោភលើទណ្ឌកម្មយូអិន តាមរយៈការនាំចូល និងនាំចេញទំនិញហាមឃាត់

សេអ៊ូល៖ ក្រុមអ្នកជំនាញ របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នៅតែបន្តរំលោភលើទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ តាមរយៈមធ្យោបាយខុសច្បាប់ ក្នុងការនាំចូល និងនាំចេញទំនិញ ដែលត្រូវហាមឃាត់រួមមាន ប្រេងនិងធ្យូងថ្ម ខណៈដែលខ្លួន ក៏អាចនឹងរក្សាកម្មកររបស់ខ្លួន នៅក្នុងប្រទេសផ្សេងទៀត ឱ្យរកប្រាក់បានដែរ។

សេចក្តីរាយការណ៍ដែលត្រូវបានផ្សព្វផ្សាយ លើគេហទំព័ររបស់ពិភពលោក បានឲ្យដឹងថា“ សាធារណរដ្ឋ ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបន្តរំលោភ លើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ តាមរយៈការនាំចូល ផលិតផលប្រេងចម្រាញ់ខុសច្បាប់ តាមរយៈការផ្ទេរពីនាវាទៅកប៉ាល់ និងការចែកចាយដោយផ្ទាល់” ។

ស្ថិតក្រោមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ កូរ៉េខាងជើង ត្រូវបានហាមឃាត់ មិនឱ្យនាំចូលផលិតផល ប្រេងចម្រាញ់ច្រើនជាង ៥០០.០០០ បារ៉ែលក្នុងមួយឆ្នាំនោះឡើយ។

គណៈកម្មាធិការនេះ បានកត់សម្គាល់ថា រដ្ឋកុម្មុយនិស្ត ហាក់ដូចជាហួសពីដែនកំណត់រួចហើយ ដោយដកស្រង់សំអាង លើរូបភាពរូបភាព និងការគណនាដែលគ្របដណ្តប់តែ ៥ ខែដំបូងនៃឆ្នាំនេះពីរដ្ឋចំនួន ៤៣ របស់សហរដ្ឋអាមេរិក៕ ដោយ៖ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×