ព័ត៌មានអន្តរជាតិ

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ឈានមុខគេ របស់អាមេរិក ចាប់អារម្មណ៍ខ្លាំងទៅលើថ្នាំ Sputnik V របស់រុស្ស៊ី

បរទេស៖ មូលនិធិវិនិយោគផ្ទាល់ របស់សហព័ន្ធរុស្ស៊ី (RDIF) បាននិយាយ កាលពីថ្ងៃអង្គារថា គ្រូពេទ្យនិងបុគ្គលិកពេទ្យអាមេរិក បានចូលរួមនៅក្នុងសន្និសីទកាសែតដំបូង ស្តីពីវ៉ាក់សាំងការពារជំងឺឆ្លងវីរុសកូរ៉ូណា របស់ប្រទេសរុស្ស៊ីនៅសហរដ្ឋអាមេរិក និងបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឱសថ Sputnik V ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យជាងមួយរយនាក់មកពីមជ្ឍមណ្ឌលវេជ្ជសាស្រ្ត Maimonides ដែលជាមន្ទីរពេទ្យឈានមុខគេមួយ របស់សហរដ្ឋអាមេរិកនៅជួរមុខនៃការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត COVID-១៩ ចាប់តាំងពីខែមីនាឆ្នាំ ២០២០ បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើវ៉ាក់សាំង Sputnik V របស់ប្រទេសរុស្ស៊ីនៅឯសន្និសីទកាសែត តាមអ៊ីនធឺណិត។

អ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌល Gamaleya បានប្រាប់ទស្សនិកជនអាមេរិកអំពីការអភិវឌ្ឍវ៉ាក់សាំងរុស្ស៊ីនិងវឌ្ឍនភាពនៃដំណើរការសាកល្បងក្រោយការចុះឈ្មោះ។

អ្នកស្រាវជ្រាវជនជាតិរុស្ស៊ី បានសង្កត់ធ្ងន់ទៅលើគុណសម្បត្តិ នៃវេទិកាភ្នាក់ងារចម្លងវ៉ិចទ័រ adenoviral របស់មនុស្សដែលត្រូវបានប្រើនៅក្នុងថ្នាំ Sputnik V លើបច្ចេកវិទ្យាដែលមិនត្រូវ បានគេយកមកប្រើប្រាស់ដូចជាវេទិកាវ៉ិចទ័រស្វា adenoviral ឬបច្ចេកវិទ្យា mRNA ដែលមិនបានសិក្សាអំពីផលប៉ះពាល់សក្តានុពលដូចជាផលប៉ះពាល់លើការមានកូន ឬហានិភ័យជំងឺមហារីកក្នុងរយៈពេលវែង៕

ប្រែសម្រួលៈ ណៃ តុលា

To Top