បរទេស៖ ថ្នាក់ដឹកនាំសហភាពអឹរ៉ុប តាមសេចក្តីរាយការណ៍ នឹងព្យាយាមបំបែកភាពជាប់គាំងមួយ ជុំវិញបញ្ហាប្រទេសបេឡារុស នៅថ្ងៃព្រហស្បតិ៍នេះ ដោយដោះស្រាយបញ្ហា ជាប់គាំងមួយផ្សេងទៀត ជាមួយប្រទេសតួកគី ដែលបានបង្កឲ្យមានភាពខ្វះខាត ចំពោះការសម្រេចចិត្ត របស់សហភាពអឺរ៉ុប។
ដោយជួបប្រជុំគ្នាក្នុង ទីក្រុងព្រួចសែលរយៈពេលពីរថ្ងៃ ថ្នាក់ដឹកនាំសហភាពអឺរ៉ុប គ្រោងប្រឈមមុខដាក់គ្នា ជាមួយសាធារណរដ្ឋស៊ីប ជាសមាជិកដ៏តូចជាងគេបំផុត របស់សហភាពអឹរ៉ុប ដែលត្រូវបានគេចោទប្រកាន់ ពីបទពន្យាពេលអនុម័តយល់ព្រម ចំពោះទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសបេឡារុស។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា គម្រោងដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបនោះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីមានការបោះឆ្នោត មួយក្នុងខែសីហា ដែលោកខាងលិច និងក្រុមប្រឆាំងនិយាយថា មានការក្លែងបន្លំ៕
ប្រែសម្រួល៖ ប៉ាង កុង