ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងបារាំង ស្វះស្វែងឲ្យបញ្ចប់ ការប្រយុទ្ធគ្នាជុំវិញ បញ្ហាតំបន់ Nagorno-Karabakh

បរទេស ៖ ប្រទេសរុស្ស៊ី និងប្រទេសបារាំង តាមសេចក្តីរាយការណ៍ បានបង្កើនសំណើឲ្យមាន បទឈប់បាញ់គ្នា រវាងប្រទេសអាហ្ស៊ែបៃហ្សង់ និងកងកម្លំាងជនជាតិភាគតិចអាមេនី នៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលេដែលចំនួនការស្លាប់ បានកើនឡើងជាខ្លាំង ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាធ្ងន់ធ្ងរបំផុត ជុំវិញបញ្ហាតំបន់ Nagorno-Karabakh ចាប់តាំងពីទសវត្សឆ្នាំ១៩៩០មក ។

វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទើបបានពិភាក្សាគ្នា អំពីចំណាត់ការនានា ដែលក្រុម Minsk របស់អង្គការទទួលបន្ទុកកិច្ចការសន្តិសុខ និងសហប្រតិបត្តិការ កំពុងតែសម្របសម្រួល ក្នុងជម្លោះនោះ អាចនឹងប្រើប្រាស់ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា។

ក្រៅពីនេះ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ ក៏បានស្នើរៀបចំកម្មវិធីឲ្យ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសអាមេនី និងប្រទេសអាហ្ស៊ែបៃហ្សង់ សម្រាប់កិច្ចពិភាក្សាគ្នា ស្តីពីការផ្ទុះកម្តៅនៃជម្លោះ រាប់ទសវត្សរបស់ពួកគេ នៅក្នុងតំបន់ដ៏ផុយស្រួយនោះ ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top