ព័ត៌មានអន្តរជាតិ

វៀតណាម ៖ សមយុទ្ធយោធាចិន អាចនឹងធ្វើឲ្យប៉ះពាល់ ដល់កិច្ចពិភាក្សាអំពីដែនសមុទ្រ

បរទេស ៖ ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា សមយុទ្ធយោធាដែលទីក្រុងប៉េកាំង ធ្វើឡើងនៅដែនសមុទ្រចិន ខាងត្បូង ក្នុងសប្ដាហ៍នេះ នឹងធ្វើឲ្យប៉ះពាល់ដល់កិច្ចចរចា ស្តីពីក្រមសីលធម៌ ដែនសមុទ្រក្នុងតំបន់ សម្រាប់ដែនទឹកមានជម្លោះ ។

មន្ត្រីនាំពាក្យក្រសួង ការបរទេសវៀតណាម លោក Le Thi Thu Hang បាននិយាយប្រាប់សន្និសីទ កាសែតថា សមយុទ្ធនោះ អាចធ្វើឲ្យកាន់ តែស្មុគស្មាញឡើង ដល់កិច្ចប្រឹងប្រែងចាប់ផ្តើមជាថ្មី នូវកិច្ចពិភាក្សាគ្នាស្តីបីក្រឹតក្រម ដែលគេរង់ចាំជាយូរមកហើយ រវាងប្រទេសចិន និងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន។

គួរបញ្ជាក់ថា ប្រទេសចិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្តើមសមយុទ្ធយោធា ចំនួន៥ជាដំណាលគ្នា នៅតាមផ្នែកផ្សេងៗគ្នានៃតំបន់ឆ្នេររបស់ខ្លួន ដែលរួមបញ្ចូលទាំងសមយុទ្ធចំនួនពីរ នៅជិតប្រជុំកោះប៉ារ៉ាសែល ដែលជាកោះក៏ត្រូវវៀតណាមអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top